ព័ត៍មាន​ជាតិ

រដ្ឋាភិបាលសង្ក្រោះជាតិ នឹងលុបចោលកិច្ចព្រមព្រៀងខុសច្បាប់ទាំងឡាយ ដែលរបបបច្ចុប្បន្នបានចុះហត្ថលេខាជាមួយចិន

គណបក្សសង្គ្រោះជាតិ ដែលតំណាងឲ្យឆន្ទៈពលរដ្ឋខ្មែរជាងកន្លះនគរ បានប្រកាសច្រានចោលវត្តមានយោធាចិន លើទឹកដីប្រទេសកម្ពុជា ។

លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្ក្រោះជាតិ បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃទី ០៧ តុលា ឆ្នាំ២០២០នេះ ថា គណបក្សសង្ក្រោះជាតិ បដិសេធមិនទទួលស្គាល់កិច្ចសន្យាខុសច្បាប់ ដែលរបបលោក ហ៊ុន សែន បានចុះហត្ថលេខាជាមួយរដ្ឋាភិបាលចិន ក្នុងវិស័យយោធា និងហិរញ្ញវត្ថុ ហើយគណបក្សនឹងលុបចោលរាល់កិច្ចសន្យាទាំងនោះ នៅពេលឡើងដឹកនាំប្រទេស ។

សេចក្ដីថ្លែងការណ៍ អំពីអព្យាក្រិតភាព នៃ ប្រទេសកម្ពុជា បានបញ្ជាក់ថា កិច្ចសន្យារបបលោក ហ៊ុន សែន ជាមួយរដ្ឋាភិបាលចិន គឺជាការរំលោភរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងរំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ផងដែរ ដែលតម្រូវឲ្យប្រទេសកម្ពុជា ប្រកាន់ខ្ជាប់នូវជំហរអព្យាក្រិត មិនលំអៀងទៅខាងណាឡើយ ។

លោក សម រង្ស៊ី ក៏បានរំលឹកផងដែរថា កងទ័ពជើងទឹកកម្ពុជា ទើបតែទទួលស្គាល់ថា ប្រទេសចិនគាំទ្រគម្រោងព្រងីកកំពង់ផែយោធានៅសមុទ្ររាម ក្នុងខេត្តព្រះសីហនុ ។

លោក សម រង្ស៊ី បានគូសបញ្ជាក់ថា ដោយសារតែលោក ហ៊ុន សែន ដឹងច្បាស់ថាប្រជារាស្ត្រខ្មែរភាគច្រើនលើសលុប មិនគាំទ្ររបបគាត់ទេ ទើបគាត់បែរទៅរកប្រទេសចិន ដើម្បីឲ្យជួយការពារអំណាចគាត់ ៕

រូបភាព៖ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនៅមន្ទីររដ្ឋសភាជាតិ ក្នុងឆ្នាំ២០១៤ ។
រូបភាព៖ អ្នកគាំទ្ររាប់សែននាក់ អមដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ ។
លោក សម រង្ស៊ី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងភរិយារបស់លោក គឺលោកស្រី ជូឡុង សូមួរ៉ា អគ្គទេសាភិបាលរងធនាគារជាតិ ក្នុងរដ្ឋាភិបាលចម្រុះអាណត្តិទី ១។
លោក សម រង្ស៊ី ក្នុងថ្ងៃតែងតាំងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ចំណែកភរិយារបស់លោក លោកស្រី ជូឡុង សូមួរ៉ា ទទួលកាន់កាប់មុខតំណែងជាអគ្គទេសាភិបាលរងធនាគារជាតិ ក្នុងរដ្ឋាភិបាលចម្រុះអាណត្តិទី ១។
លោក សម រង្ស៊ី ដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតជាតិឆ្នាំ ១៩៩៨ នៅរាជធានីភ្នំពេញ។
លោក សម រង្ស៊ី ក្នុងសកម្មភាពប្រឆាំងបទល្មើសព្រៃ ក្នុងរដ្ឋាភិបាលចម្រុះអាណត្តិទី ១ ។
លោក សម រង្ស៊ី ជាមួយអាជីវករនៅផ្សារអូឡាំពិក កាលគាត់ជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
លោក សម រង្ស៊ី ចុះធ្វើអន្តរាគមន៍ដើម្បីជួយកម្មករ ណៅតាមរោងចក្រនានា ក្នុងទីក្រុងភ្នំពេញ ក្នុងចន្លោះឆ្នាំ ១៩៩៦-១៩៩៧-១៩៩៨ ។
លោក សម រង្ស៊ី ចុះធ្វើអន្តរាគមន៍ដើម្បីជួយកម្មករ ណៅតាមរោងចក្រនានា ក្នុងទីក្រុងភ្នំពេញ ក្នុងចន្លោះឆ្នាំ ១៩៩៦-១៩៩៧-១៩៩៨ ។
លោក សម រង្ស៊ី ចុះធ្វើអន្តរាគមន៍ដើម្បីជួយកម្មករ ណៅតាមរោងចក្រនានា ក្នុងទីក្រុងភ្នំពេញ ក្នុងចន្លោះឆ្នាំ ១៩៩៦-១៩៩៧-១៩៩៨ ។
រូបភាព៖ លោក សម រង្ស៊ី ជាមួយអាជីវករនៅផ្សារអូរឫស្សី កាលពីឆ្នាំ២០១៥ ។
(ឆ្វេងទៅស្ដាំ) លោកតំណាងរាស្ត្រ សុន ឆ័យ លោកតំណាងរាស្ត្រ សម រង្ស៊ី និង លោកតំណាងរាស្ត្រ គឹមសួរ ភិរិទ្ធ ក្នុងសកម្មភាពជួយជនរងគ្រោះដីធ្លីមកពីបណ្ដាខេត្តនានា នៅខាងមុខមន្ទីររដ្ឋសភា ក្នុងឆ្នាំ១៩៩៩ ។
លោក សម រង្ស៊ី ផ្ដល់ថវិការបន្តិចបន្តួចជូនកសិករដែលគ្មានដីធ្លីនៅស្រុកឆ្លូង ខេត្តក្រចេះ កាលពីថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០១៥ ។
កម្មវិធីទទួលទាននំបញ្ចុកជុំគ្នា នៅទីក្រុងប៉ារីស កាលពីថ្ងៃ ០៩ មិថុនា ឆ្នាំ ២០១៩ ។
យុវជនជាសិស្សសាលាថតរូបជាមួយលោក សម រង្ស៊ី និងលោកស្រី ជូឡុង សូមួរ៉ា នៅមុខព្រះបរមរាជវាំងកាលពីឆ្នាំ២០១៤ ។ (រូបភាពហ្វេសប៊ុក)
យុវនារីសិស្សសាលាថតរូបជាមួយលោក សម រង្ស៊ី និងលោកស្រី ជូឡុង សូមួរ៉ា នៅមុខព្រះបរមរាជវាំងកាលពីឆ្នាំ២០១៤ ។ (រូបភាពហ្វេសប៊ុក)
Tags
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ cscdaily.com ដោយគ្មានការអនុញាត។
Close