ប្រវត្តិសាស្ត្រ

ម្ដាយលោកសម រង្ស៊ី គឺជាស្ត្រីខ្មែរដំបូងបង្អស់ ដែលបានបញ្ចប់ការសិក្សាថ្នាក់ទុតិយភូមិ (បាក់ឌុប)

លោកស្រី អ៊ិន អេម ម្ដាយរបស់លោក សម រង្ស៊ី ត្រូវបានប្រវត្តិសាស្ត្រកត់ត្រាថាជាស្ត្រីខ្មែរដំបូងបង្អស់ ដែលបានបញ្ចប់ការសិក្សាថ្នាក់ ទុតិយភូមិ ដែលគេហៅថា បាក់កាឡូរ៉ែអា (Baccalauréat) ឬសញ្ញាបត្រ មធ្យមសិក្សាបត្រ នៅឥណ្ឌូចិនបារាំងសេស ក្រុងព្រៃនគរ នៅចុងទសវត្សឆ្នាំ១៩៣០ ។ ក្រោយមកលោកស្រីធ្វើការងារជាគ្រូបង្រៀន ។

លោកស្រី អ៊ិន អេម មានឪពុកឈ្មោះ ស្រី អ៊ិន ។ គាត់ធ្វើជាគ្រូបង្រៀន និងប្រកបរបរជួញដូរត្រីងៀតរវាងកម្ពុជានិងថៃ ។ លោកតា ស្រី អ៊ិន ធ្លាប់បានបួសរៀនសូត្រក្នុងព្រះពុទ្ធសាសនា និងចេះច្បាស់ភាសាបាលីសំស្ក្រឹត ហើយតែងតែជួយកិច្ចការក្នុងវិស័យព្រះពុទ្ធសាសនា ។ ចំណែកម្ដាយរបស់លោកស្រី អ៊ិន អេម មានឈ្មោះថាលោកយាយ អ៊ូ ។ គាត់ជាអ្នកភ្នំពេញ និងជាកូនមន្ត្រីវាំង ។

លោកស្រី អ៊ិន អេម បានរៀបការជាមួយលោក​ សម សារី នៅថ្ងៃទី ២៣ខែធ្នូ ឆ្នាំ១៩៣៩ ខណៈដែលលោក សម សារី ទើបតែប្រឡងជាប់មធ្យមសិក្សាបត្រ ផ្នែកទស្សនវិជ្ជា ។ លោកស្រី អ៊ិន អេម និងលោក​ សម សារី មានកូនប្រុសចំនួន ៤នាក់ និងស្រីម្នាក់ រួមមាន អេម៉្មរ៉ា កើតនៅឆ្នាំ១៩៤០, អេម៉្មរ៉ាន កើតនៅឆ្នាំ១៩៤១, អេម៉្មឫទ្ធិ កើតនៅឆ្នាំ១៩៤៥, មិទ្ធារី កើតនៅឆ្នាំ១៩៤៦ និងលោក សម រង្ស៊ី កើតនៅឆ្នាំ១៩៤៩ ៕

លោកស្រី អ៊ិន អេម
លោកស្រី អ៊ិន អេម និងលោក សម សារី ក្នុងថ្ងៃអាពាហ៍ពិពាហ៍ ។
លោកស្រី អ៊ិន អេម និងលោក សម សារី ជាមួយកូនៗទាំង ៥នាក់ ។ លោក សម រង្ស៊ី (រង្វង់ក្រហម) ។
លោកស្រី អ៊ិន អេម និងលោក សម សារី ។
លោកស្រី អ៊ិន អេម ជាមួយកូនៗទាំង ៥នាក់ ។ លោក សម រង្ស៊ី (រង្វង់ក្រហម) ។
លោក សម សារី
គណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាល សម្ដេចព្រះនរោត្ដម សីហនុ សម័យសង្គមរាស្ត្រនិយម ។ លោក សម សារី រូបភាពទី ៣ ។
គណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាល សម្ដេចព្រះនរោត្ដម សីហនុ សម័យសង្គមរាស្ត្រនិយម ។ លោក សម សារី ជារដ្ឋមន្ត្រីក្រសួងអប់រំ ។
គណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាល សម្ដេចព្រះនរោត្ដម សីហនុ សម័យសង្គមរាស្ត្រនិយម ។ លោក សម សារី ជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (រូបភាពខាងស្ដាំបង្អស់) ។
លោក សម សារី ធ្វើជាតំណាងគណៈប្រតិភូប្រទេសកម្ពុជា ចូលរួមក្នុងសន្និសីទអន្តរជាតិ នៅទីក្រុង Geneva ក្នុងឆ្នាំ១៩៥៤ ការពារកុំឲ្យមានការពុះចែកប្រទេសកម្ពុជាជាពីរ ។
Tags
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ cscdaily.com ដោយគ្មានការអនុញាត។
Close