ព័ត៍មាន​ជាតិ

លោកស៊ុន ចន្ធី ថាអ្នកនយោបាយមួយចំនួនគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន មិនខ្មាសក្រុមយុវជនដែលរងគ្រោះដោយសារចេញមុខឈឺឆ្អាលបញ្ហាអយុត្តិធម៌ក្នុងសង្គមសព្វថ្ងៃ

លោក ស៊ុន ចន្ធី ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តកំពង់ធំ ដែលកំពុងរងនូវបម្រាមនយោបាយរយៈពេល ៥ឆ្នាំ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក រិះគន់ក្រុមអ្នកនយោបាយមួយចំនួន ថាលក់ខ្លួ​ន ដើម្បីផលប្រយោជន៍ដោយឥតអៀនខ្មាស ដែលផ្ទុយស្រឡះពីក្រុមយុវជនមួយចំនួនរងគ្រោះដោយសារចេញមុខឈឺឆ្អាលបញ្ហាអយុត្តិធម៌ ដែលបាននឹងកំពុងកើតមានឡើងនៅក្នុងសង្គមសព្វថ្ងៃ ។

លោក ស៊ុន ចន្ធី បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ក្រុមយុវជនមួយចំនួនបានរងគ្រោះដោយសារចេញមុខឈឺឆ្អាលបញ្ហាអយុត្តិធម៌ ដែលបាននឹងកំពុងកើតមានឡើងនៅក្នុងសង្គមសព្វថ្ងៃ ។ ចំណែកអតីតអ្នកនយោបាយមួយចំនួនលក់ខ្លួ​ន ដើម្បីផលប្រយោជន៍ដោយឥតអៀនខ្មាស។»។

មកដល់ពេលនេះ មានមន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ ត្រឹមតែ ១២នាក់ប៉ុណ្ណោះ ក្នុងចំណោម ១១៨នាក់ បានទៅសុំសិទ្ធិធ្វើនយោបាយពីរបបលោក ហ៊ុន សែន ។

លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ត្រូវបានរបបលោក ហ៊ុន សែន ចាប់ខ្លួនពាក់ពាន់បញ្ហាព្រំដែន ចំណែកឯសកម្មជនគណបក្សសង្គ្រោះជាតិ និងសកម្មជនការពារសិទ្ធិមនុស្សមួយចំនួនត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ក្រោយពីបានចូលរួមតវ៉ាឲ្យមានការដោះលែងលោក រ៉ុង ឈុន ៕

លោក ស៊ុន ចន្ធី ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តកំពង់ធំ ។ (រូបភាពហ្វេសប៊ុក)
Tags
Show More

Related Articles

1 thought on “លោកស៊ុន ចន្ធី ថាអ្នកនយោបាយមួយចំនួនគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន មិនខ្មាសក្រុមយុវជនដែលរងគ្រោះដោយសារចេញមុខឈឺឆ្អាលបញ្ហាអយុត្តិធម៌ក្នុងសង្គមសព្វថ្ងៃ”

Leave a Reply

Your email address will not be published. Required fields are marked *

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ cscdaily.com ដោយគ្មានការអនុញាត។
Close