ប្រវត្តិសាស្ត្រ

ប្រវត្តិសាស្ត្របង្ហាញថាអ្នកក្បត់សម្ព័ន្ធភាពជាមួយ សម រង្ស៊ី បានធ្លាក់ប្រជាប្រិយភាពដល់កម្រិតសូន្យ(Zero)

អតីតជំនួយការផ្ទាល់លោក សម រង្ស៊ី មួយរូបគឺលោក ស៊ុន ចន្ធី បានលើកឡើងនៅលើបណ្ដាញសង្គមថា «ប្រវត្តិសាស្ត្របង្ហាញថាអ្នកក្បត់សម្ព័ន្ធភាពជាមួយ សម រង្ស៊ី បានធ្លាក់ប្រជាប្រិយភាពដល់កម្រិតសូន្យ(Zero)» ដោយលោកបានលើកយកប្រវត្តិនៃសម្ព័ន្ធភាពរវាង ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ និងលោក សម រង្ស៊ី នាពេលកន្លងមក មកបង្ហាញ ។

លោក ស៊ុន ចន្ធី បានលើកឡើងថានៅក្រោយការបោះឆ្នោតជាតិ ឆ្នាំ១៩៩៨ គណបក្សហ៊្វុនស៊ីនប៉ិច ដឹកនាំដោយព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ បានចងសម្ព័ន្ធភាពនយោបាយជាមួយលោក សម រង្ស៊ី តែក្រោយមក បានក្បត់លោក សម រង្ស៊ី ហើយទៅចូលរួមដឹកនាំរដ្ឋាភិបាលចម្រុះជាមួយលោក ហ៊ុន សែន។

លោក ស៊ុន ចន្ ធីបានបន្តថានៅក្រោយការបោះឆ្នោតជាតិ ឆ្នាំ២០០៣ គណបក្សហ៊្វុនស៊ីនប៉ិច ដឹកនាំដោយព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ បានចងសម្ព័ន្ធភាពនយោបាយជាថ្មីទៀតជាមួយលោក សម រង្ស៊ី តែក្រោយមក បានក្បត់លោក សម រង្ស៊ី ជាថ្មី ហើយទៅចូលរួមដឹកនាំរដ្ឋាភិបាលចម្រុះជាមួយលោក ហ៊ុន សែន ។

លោកបន្តទៀតថានៅក្រោយការបោះឆ្នោតជាតិ ឆ្នាំ២០០៨ គណបក្សនរោត្ដម រណឫទ្ធិ របស់ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ដឹកនាំដោយលោក មុត ចន្ថា (អតីតនាយកខុទ្ទកាល័យលោក កឹម សុខា) បានចងសម្ព័ន្ធភាពនយោបាយឡើងវិញទៀត តែក្រោយមក បានក្បត់លោក សម រង្ស៊ី ម្ដងទៀត ហើយទៅចូលរួមដឹកនាំរដ្ឋាភិបាលចម្រុះជាមួយលោក ហ៊ុន សែន ។

លោក ស៊ុន ចន្ធី គូសបញ្ជាក់ថា សរុបមក ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ បានក្បត់លោក សម រង្ស៊ី ដែលជាដៃគូសម្ព័ន្ធភាពនយោបាយជាមួយគ្នា រហូតដល់ទៅបីដងជាប់គ្នា។ ការណ៍នេះ បានបណ្ដាលឲ្យជីវិតនយោបាយរបស់ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ធ្លាក់ប្រជាប្រិយភាពដល់កម្រិតសូន្យ(Zero) គិតត្រឹមម៉ោងនេះ ដែលផ្ទុយស្រឡះពីជីវិតនយោបាយរបស់លោក សម រង្ស៊ី ដែលកាន់តែទទួលបានប្រជាប្រិយភាពខ្ពស់បំផុត ក្នុងឋានៈជាមេដឹកនាំនយោបាយគណបក្សប្រឆាំងនៅកម្ពុជា ៕

លោក សម រង្ស៊ី និងព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ
រូបភាព៖ លោក សម រង្ស៊ី និងលោក កឹម សុខា ប្រធាននិងអនុប្រធានគណបក្សសង្គ្រោះជាតិ ក្នុងថ្ងៃសមាជក្រុមប្រឹក្សាជាតិលើកទី ១ របស់គណបក្ស។
រូបភាព៖ លោក សម រង្ស៊ី ក្នុងវេទិការសំណេះសំណាលតំណាងរាស្ត្រនិងម្ចាស់ឆ្នោត ។
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ cscdaily.com ដោយគ្មានការអនុញាត។
Close