ព័ត៍មាន​ជាតិ

ចាំមើលលោកហ៊ុន សែន មានសេចក្ដីក្លាហានឬទេ បន្ទាប់ពីគណបក្សសង្គ្រោះជាតិបានបញ្ជាក់៤ចំណុចនេះ

លោក សម រង្ស៊ី តែងតែប្រកាសម្ដងហើយម្ដងទៀតថា បើលោកហ៊ុន សែន មានភាពក្លាហានមានសេចក្ដីថ្លៃថ្នូរតែបន្តិច លោក ហ៊ុន សែន ត្រូវតែលើកបម្រាមដែលគាត់បានដាក់លើក្រុមហ៊ុនអាកាសចរណ៍មិនឲ្យលោក សម រង្ស៊ី មកប្រទេសកម្ពុជាវិញ ។ បើលោក ហ៊ុន សែន គ្រាន់បើ សូមទៅប្រាប់រដ្ឋាភិបាលថៃឲ្យលោក សម រង្ស៊ី មានសិទ្ធិឆ្លងកាត់ប្រទេសចូលកម្ពុជាដូចទេសចរណ៍ដទៃទៀត កុំទៅរារាំង កុំទៅហាមឃាត់គាត់កុំឲ្យគាត់ឆ្លងកាត់ប្រទេសថៃ ។ បើលោក ហ៊ុន សែន ក្លាហានតែប៉ុណ្ណឹង លោក សម រង្ស៊ី នឹងមកដល់ប្រទេសកម្ពុជាវិញមួយរំពេច តែឥឡូវនេះ វាអត់មានមធ្យោបាយជាក់ស្ដែងដើម្បីមកដល់ប្រទេសកម្ពុជាដូចបងប្អូនជនរួមជាតិកំពុងរង់ចាំលោកឡើយ ។

នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២០ តុលាការនៃរបបលោក ហ៊ុន សែន បានផ្សព្វផ្សាយដីកាកោះតម្រូវឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន ០៩រូប រួមមានលោក សម រង្ស៊ី លោកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង លោក អ៊ូ ច័ន្ទឫទ្ធិ លោក ហូរ វ៉ាន់ លោក ម៉ែន សុថាវរិន្ទ្រ លោក ឡុង រី លោកស្រី ជូឡុង សូមួរ៉ា និងលោក នុត រំដួល ចូលទៅឆ្លើយបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ។

ឆ្លើយតបទៅនឹងតុលាការលោក ហ៊ុន សែន គណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា ថ្នាក់ដឹកនាំគណបក្សនេះដែលកំពុងរស់នៅនិរទេស នឹងវិលត្រឡប់ទៅប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ ឲ្យតែលោក ហ៊ុន សែន និងរបបគាត់មានសេចក្ដីក្លាហានហ៊ានធ្វើចំណុចទាំងនេះ៖

  • លើកបម្រាមដែលបានហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍នានា មិនឲ្យដឹកថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចូលប្រទេសកម្ពុជា
  • ផ្ដល់ឡើងវិញនូវសុពលភាពលិខិតឆ្លងដែនរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលក្រសួងការបរទេសបានលុបចោល
  • សរសេរលិខិតទៅបណ្ដាប្រទេសអាស៊ាន ជាពិសេសប្រទេសថៃ អនុញ្ញាតឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចេញចូលប្រទេសថៃបានដូចអ្នកដំណើរនានា
  • កុំរារាំង ហាមឃាត់ បំផិតបំភ័យ និងចាប់ចងប្រជាពលរដ្ឋខ្មែរ ដែលទៅទទួលស្វាគមន៍ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ។

គណបក្សសង្គ្រោះជាតិក៏សូមអំពាវនាវផងដែរ ដល់សហគមន៍អន្តរជាតិ ជាពិសេសបណ្ដាប្រទេសប្រជាធិបតេយ្យទាំងអស់ ជម្រុញឲ្យលោក ហ៊ុន សែន អនុវត្តតាមលក្ខណ្ឌខាងលើនេះ ដើម្បីឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ អាចត្រឡប់ទៅប្រទេសកម្ពុជាវិញ ដើម្បីស្ដារការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឡើងវិញ ៕

សេចក្ដីថ្លែងការណ៍គណបក្សសង្គ្រោះជាតិ ថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២០ ។
រូបភាពលោក សម រង្ស៊ី ធ្វើដំណើរមាតុភូមិនិវត្ត៍ ។
រូបភាព៖ អ្នកគាំទ្ររាប់សែននាក់ អមដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ ។
លោក សម រង្ស៊ី អមដំណើរដោយលោក កឹម សុខា និងលោក ឡុងរី ក្នុងថ្ងៃមាតុភូមិនិវត្តន៍លោក សម រង្ស៊ី ១៩ កក្កដា ២០១៣ ។
រូបភាពលោក សម រង្ស៊ី រៀបចំធ្វើដំណើរមាតុភូមិនិវត្ត៍ ។
រូបភាពលោក សម រង្ស៊ី នៅទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុង New York​ ។
លោក សម រង្ស៊ី ចុះធ្វើអន្តរាគមន៍ដើម្បីជួយកម្មករ ណៅតាមរោងចក្រនានា ក្នុងទីក្រុងភ្នំពេញ ក្នុងចន្លោះឆ្នាំ ១៩៩៦-១៩៩៧-១៩៩៨ ។
កម្មវិធីទទួលទាននំបញ្ចុកជុំគ្នា នៅទីក្រុងប៉ារីស កាលពីថ្ងៃ ០៩ មិថុនា ឆ្នាំ ២០១៩ ។
លោក សម រង្ស៊ី ចុះធ្វើអន្តរាគមន៍ដើម្បីជួយកម្មករ ណៅតាមរោងចក្រនានា ក្នុងទីក្រុងភ្នំពេញ ក្នុងចន្លោះឆ្នាំ ១៩៩៦-១៩៩៧-១៩៩៨ ។
លោក សម រង្ស៊ី ចុះធ្វើអន្តរាគមន៍ដើម្បីជួយកម្មករ ណៅតាមរោងចក្រនានា ក្នុងទីក្រុងភ្នំពេញ ក្នុងចន្លោះឆ្នាំ ១៩៩៦-១៩៩៧-១៩៩៨ ។
យុវជនជាសិស្សសាលាថតរូបជាមួយលោក សម រង្ស៊ី និងលោកស្រី ជូឡុង សូមួរ៉ា នៅមុខព្រះបរមរាជវាំងកាលពីឆ្នាំ២០១៤ ។ (រូបភាពហ្វេសប៊ុក)
យុវនារីសិស្សសាលាថតរូបជាមួយលោក សម រង្ស៊ី និងលោកស្រី ជូឡុង សូមួរ៉ា នៅមុខព្រះបរមរាជវាំងកាលពីឆ្នាំ២០១៤ ។ (រូបភាពហ្វេសប៊ុក)
លោក សម រង្ស៊ី៖ ការស្រឡាញ់ប្រជារាស្ត្រ កើតចេញពីការស្រឡាញ់ជាតិ មាតុភូមិ ។
លោក សម រង្ស៊ី៖ ការស្រឡាញ់ប្រជារាស្ត្រ កើតចេញពីការស្រឡាញ់ជាតិ មាតុភូមិ ។
លោក សម រង្ស៊ី ជួយច្រូតស្រូវបងប្អូនកសិករ នៅឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង កាលពីថ្ងៃទី២១ វិច្ឆិកា ២០១៣។
លោក សម រង្ស៊ី ផ្ដល់ថវិការបន្តិចបន្តួចជូនកសិករដែលគ្មានដីធ្លីនៅស្រុកឆ្លូង ខេត្តក្រចេះ កាលពីថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០១៥ ។ សហស្ថាបនិកនិងជាអតីតប្រធានគណបក្សសង្គ្រោះជាតិ
រូបភាពលោក សម រង្ស៊ី ចុះទៅពិនិត្យមើលវិនាសកម្មព្រៃឈើនៅខេត្តមណ្ឌលគីរី ក្នុងឆ្នាំ ២០១៥។
លោក សម រង្ស៊ី ដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតជាតិឆ្នាំ ១៩៩៨ នៅរាជធានីភ្នំពេញ។
លោក សម រង្ស៊ី ដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតជាតិឆ្នាំ ១៩៩៨ នៅរាជធានីភ្នំពេញ។
លោក សម រង្ស៊ី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងភរិយារបស់លោក គឺលោកស្រី ជូឡុង សូមួរ៉ា អគ្គទេសាភិបាលរងធនាគារជាតិ ក្នុងរដ្ឋាភិបាលចម្រុះអាណត្តិទី ១។
លោក សម រង្ស៊ី ក្នុងថ្ងៃតែងតាំងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ចំណែកភរិយារបស់លោក លោកស្រី ជូឡុង សូមួរ៉ា ទទួលកាន់កាប់មុខតំណែងជាអគ្គទេសាភិបាលរងធនាគារជាតិ ក្នុងរដ្ឋាភិបាលចម្រុះអាណត្តិទី ១។
លោក សម រង្ស៊ី ជាមួយអាជីវករនៅផ្សារអូឡាំពិក កាលគាត់ជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
រូបភាព៖ លោក សម រង្ស៊ី ជាមួយអាជីវករនៅផ្សារអូរឫស្សី កាលពីឆ្នាំ២០១៥ ។
រូបភាពលោក សម រង្ស៊ី ថ្វាយបង្គំព្រះសង្ឃនៅវត្តខ្មែរ នៅទីក្រុង Hamilton ខេត្ត Ontario ប្រទេស Canada កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៥ ។
លោក សម រង្ស៊ី នៅគេហដ្ឋានរបស់លោកនៅទីក្រុងប៉ារីស ។
Tags
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ cscdaily.com ដោយគ្មានការអនុញាត។
Close